ទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានឱ្យដឹងថា ថ្មីៗនេះវិទ្យាស្ថានបានពិនិត្យឃើញមានករណីក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអត្តសញ្ញាណ៖ ឈ្មោះ ណន សីហា ភេទ ប្រុស និងកើត ថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៩៣។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បដិសេធមិនទទួលស្គាល់សញ្ញាបត្រដែលមានឈ្មោះខាងលើនេះឡើយ ព្រោះជាសញ្ញាបត្រក្លែងក្លាយ មិនមែនជាសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាននោះទេ។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់៕




