អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា ការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ត្រូវបានផ្ទៀងផ្ទាត់លើសញ្ញាបត្រវិស្វកម្ម ដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
ករណីឈ្មោះ ណន សីហា ភេទ ប្រុស កើតថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៩៣ ដែលមានលេខចុះបញ្ជីការ 009538 និងបានអនុម័តនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយផ្អែកលើសញ្ញាបត្រវិស្វកម្ម ដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។ក្រោយពីទទួលបានលិខិតបដិសេធរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
មិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា ដែលបានយកមកប្រើប្រាស់នោះថាជា សញ្ញាបត្រក្លែងក្លាយអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នឹងរៀបចំនីតិវិធីច្បាប់ក្នុងការចេញសេចក្តីសម្រេចលុបឈ្មោះ ណន សីហា
ចេញពីបញ្ជីឈ្មោះវិស្វកររបស់គណៈវិស្វករកម្ពុជា។អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា សូមគោរពស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕





