សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន VOP-News (www.vop-news-tv.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ G២៧ ភូមិចំការឳឡឹក២ សង្តាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនង 016 959 667
គេហទំព័រ VOP-News www.vop-news-tv.com.kh យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ


(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ បានផ្ញើសារទៅកាន់អ្នកសារព័ត៌មានថៃ ក៏ដូចជាបញ្ជាក់ឡើងវិញនូវជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្តេចតេជោ បានថ្លែងថា ប្រសាសន៍របស់សម្តេចនៅភូមិរង់ចាំ (មជ្ឈមណ្ឌលជនភៀសសឹក) គឺបានបញ្ជាក់ច្បាស់ណាស់ពីជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន គឺជម្រើសសន្តិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែន មិនមែនប្រើកម្លាំងយោធានោះទេ។


ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំមិនបានឱ្យជ្រើសរើសមធ្យោបាយយោធា គឺខ្ញុំចង្អុលបង្ហាញឱ្យយកមធ្យោបាយសន្តិវិធី ហើយខ្ញុំ បានដាក់ចេញមធ្យោបាយនេះ ជាកម្មវិធីនយោបាយសម្រាប់ការឃោសនារកសំឡេងឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ គឺគណបក្សប្រជាជនកម្ពុជា ជ្រើសរើសមធ្យោបាយសន្តិវិធី សម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ»។


សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្បាលម៉ាស៊ីនថៃ កែតម្រូវលើការផ្សាយរបស់ខ្លួន ដោយយកប្រសាសន៍សម្តេចទៅចុះផ្សាយឱ្យច្បាស់។ សម្តេចតេជោ បានថ្លែងបន្តថា សម្តេចមិនជឿថាអ្នកនយោបាយល្ងង់ទៅជឿលើការផ្សាយរបស់សារព័ត៌មានថៃនោះឡើយ៕



Post a Comment (0)
Previous Post Next Post